វិធីសង្គ្រោះបឋម សម្រាប់អ្នកឆក់ខ្សែភ្លើង
ដោយសាររដូវនេះជារដូវភ្លៀងធ្លាក់ ឧបត្តវហេតុផ្សេងៗអាចនឹងកើតមានដោយយើងមិនអាចស្មានដល់ ដូចជាការឆក់ខ្សែភ្លើងជាដើម។ នេះជាចំណេះដឹងទូទៅមួយ សម្រាប់ជួយសង្គ្រោះមនុស្សនៅពេលខ្សែភ្លើងឆក់ និងជួយខ្លួនឯងឲ្យចៀសផុតពីគ្រោះថ្នាក់។នៅពេលមានមនុស្សត្រូវខ្សែភ្លើងឆក់ ជំហ៊ានដំបូង គឺត្រូវបិទបារ៉ែតភ្លើង រួចយកឈើស្ងួតទៅទាត់ខ្សែភ្លើងឲ្យឃ្លាតឆ្ងាយពីជនរងគ្រោះ បន្ទាប់មកយកក្រមា ឬក្រណាត់ស្ងួត ទាក់កដៃ កជើង អូសជនរងគ្រោះឲ្យចេញផុតពីខ្សែភ្លើង។
មិនត្រូវទៅប៉ះពាល់ជនរងគ្រោះទេ ប្រសិនបើកន្លែងគ្រោះថ្នាក់នោះមានទឹក ឬដីសើម ហើយក៏មិនត្រូវប្រើសម្ភារសើម ឬដែកយកទៅប៉ះខ្សែភ្លើង ឬជនរងគ្រោះ ដែលកំពុងឆក់នោះឡើយ។
មិនត្រូវទៅប៉ះពាល់ជនរងគ្រោះទេ ប្រសិនបើកន្លែងគ្រោះថ្នាក់នោះមានទឹក ឬដីសើម ហើយក៏មិនត្រូវប្រើសម្ភារសើម ឬដែកយកទៅប៉ះខ្សែភ្លើង ឬជនរងគ្រោះ ដែលកំពុងឆក់នោះឡើយ។
ប្រសិនបើជនរងគ្រោះបាត់បង់ចលនាដង្ហើម ត្រូវប្រញាប់ធ្វើចលនាដង្ហើមសិប្បនិម្មិតជាបន្ទាន់ដោយដាក់ជនរងគ្រោះឲ្យដេកផ្ងារលើដីរាបស្មើ រួចបន្ធូរសំលៀកបំពាក់ បន្ទាប់មកខ្វេះយកស្លេស ឬធ្មេញ ( ធ្មេញសិប្បនិម្មិត) ពីក្នុងមាត់ចេញ។
ចាប់អនុវត្តចលនាដង្ហើមតាមមាត់និងច្រមុះ ដោយផ្លុំតាមចង្វាក់ពី១៥ទៅ២០ដងក្នុង១នាទី ក្នុងរយៈពេលពី១៥ទៅ២០នាទី ជួនកាលត្រូវបន្តធ្វើរហូតដល់៤ម៉ោង ឬរហូតដល់ជនរងគ្រោះ អាចដកដង្ហើមដោយខ្លួនឯងបាន ម៉ុន្តែប្រសិនបើជនរងគ្រោះបាត់ចលនាបេះដូងត្រូវធ្វើចលនាបេះដូងរួមជាមួយគ្នាបន្ថែមទៀត៕
0 comments:
Post a Comment